ព័ត៌មានអន្តរជាតិ

ប៉ូឡូញព្រមានចាប់ខ្លួន លោក Netanyahu នៅតំបន់Auschwitz

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងអាចត្រូវបានចាប់ខ្លួន ប្រសិនបើគាត់ចូលរួមក្នុងពិធី នៅខែក្រោយ ដែលប្រារព្ធខួបលើកទី៩០នៃការរំដោះ តំបន់Auschwitz ក្នុងប្រទេសប៉ូឡូញ ។

ការលើកឡើងដែលត្រូវបានធ្វើ ដោយអនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេស គឺលោក Wladyslaw Bartoszewski ទៅកាន់កាសែត Rzeczpospolita កាលពីថ្ងៃសុក្រ។

អ្នកការទូតកំពូលរបស់រដ្ឋាភិបាល ទីក្រុង Warsaw បានបញ្ជាក់ថា ប្រទេសប៉ូឡូញ ក្នុងនាមជាប្រទេសហត្ថលេខី នៃលក្ខន្តិកៈទីក្រុងរ៉ូម មានកាតព្វកិច្ចគោរពតាមការណែនាំ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

កាលពីខែវិច្ឆិកា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ដោយលើកឡើង ពីបទឧក្រិដ្ឋកម្មសង្គ្រាម ពាក់ព័ន្ធនឹងជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

គួរឲ្យដឹងដែរថា តុលាការបានចោទ ប្រកាន់លោក Netanyahu និងលោក Gallant ពីបទប្រើប្រាស់ភាព អត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាម ដោយចោទប្រកាន់ថា ពួកគេមានចេតនាបង្អត់ ជនស៊ីវិលនៅតំបន់ហ្គាហ្សា នូវអាហារ ទឹក និងថ្នាំពេទ្យ៕

ប្រែសម្រួល៖ស៊ុនលី

To Top