ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង សាធារណការ ច្រានចោលការផ្សាយ ករណីរថភ្លើងបុក រថយន្តក្រុងទេសចរណ៍ នៅភូមិសាស្ត្រ ខេត្តពោធិ៍សាត់

ភ្នំពេញ ៖ លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោល ចំពោះករណីបង្ហោះផ្សាយតៗ គ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយ រថយន្តក្រុងទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។

ដោយលោកអះអាងបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ ហើយចំពោះការផ្សាយតៗគ្នាថានៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤មាន រថភ្លើងបុករថយន្តក្រុងនោះបានធ្វើឲ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

ជាមួយករណីនេះ ដើម្បីកុំឲ្យមានការភាន់ច្រឡំទៀត លោកថា “ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំបាទសូមអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រឡំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈ”៕

To Top