ព័ត៌មានជាតិ

រដ្ឋសភា​ កំពុងពិភាក្សា និងអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ​ ក្នុងភាពអាសន្ន

ភ្នំពេញ៖ ដូចជាការគ្រោងទុករដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន។

សម័យប្រជុំពេញអង្គលើកទី៤នីតិកាលពីទី៦ ក្រោមអធិបិតីភាពសម្តេច ហេង សំរិនប្រធានរដ្ឋសភា ព្រមទាំងមានវត្តមាន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេ ចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រសួងមហាផ្ទៃ ព្រមទាំងសមាជិករដ្ឋ សភាសរុប១១៥នាក់។

នៅព្រឹកថ្ងៃនេះដែលរដ្ឋសភា​ សម្រេចអំពីសុពលភាពនៃអាណត្តិ​ របស់លោកស្រី​ នូ សុវណ្ណនី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសលោកជា វ៉ាន់ដេត ដែលបានសុំលាលែង​ និងដែលត្រូវកាន់តំណែងជារដ្ឋមន្រកតីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍។

ការបោះឆ្នោតជ្រើសតាំង៖ លោក ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោកស៊ូ ភិរិន្ទ ជាសមាជិកគ ណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម៕

To Top