បរទេស៖ ក្រោយជួបជាមួយថ្នាក់ដឹកនាំ មកពីសមាគមអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានមានប្រសាសន៍ថាប្រទេសចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការងារជាមួយ ប្រទេសអាស៊ីអាគ្នេយ៍ សម្រាប់សន្តិភាពនិងស្ថិរភាពរយៈពេលវែង នៅដែនសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោមមតិរួមគ្នាជាឯកច្ឆ័ន្ទដែលបានសម្រេច យើងមានឆន្ទៈចង់ធ្វើការងារជាមួយអាស៊ាន ដើម្បីគាំពារសន្តិភាព និងស្ថិរភាពរយៈពេលវែង នៅដែនសមុទ្រចិនខាងត្បូង ដោយយោងទៅតាមតារាង ពេលវេលាដែលបានកំណត់ សម្រាប់រយៈពេល៣ឆ្នាំ”។
គួរបញ្ជាក់ថា ការអះអាងទាមទារសិទ្ធិ កាន់កាប់របស់ប្រទេសចិន នៅដៃនសមុទ្រចិនខាងត្បូង គឺត្រូវបានសមាជិកមួយចំនួនរបស់អាស៊ាន ធ្វើការបដិសេធច្រានចោល ដោយប្រទេសទាំងនោះ បានធ្វើការប្រជែងនឹងការអះអាងកម្មសិទ្ធិនៅដែនទឹក ដ៏មមារញឹកនោះ៕
ប្រែសម្រួល៖ ប៉ាង កុង