ព័ត៌មានជាតិ

រឹបអូសផលិតផល ក្លែងក្លាយ ១៣តោន នៅភ្នំពេញថ្មី

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ សរុបចំនួនជាង ២.០០០កេស ស្មើនឹងប្រមាណជា១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង) នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់គណ:កម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ផលិតផលដែលចាប់បានទាំងនោះរួមមាន៖ សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស សាប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស ក្រណាត់ស៊ើម សម្លាប់មេរោគ ៧០០កេស ម៉ាស់ម់ាក HI PM2.5 ចំនួន ៤កេស ជែលលាងដៃសម្លាប់មេរោគម៉ាក SOUEEUE (៥០០ម.ល) ចំនួន ៤៧៥កេស ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ចំនួន ៦០កេស Spray បណ្តុះសក់ ចំនួន ៥កេស Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល) ចំនួន ៤៥កេស។

សូមបញ្ជាក់ថា បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទាំងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតំាងនាំចូល ស្តុកទុក និងចែកចាយខាងលើមិនអនុលោម តាមច្បាប់កំណត់ដូចជា៖ ១. ពុំមានលើកស្លាកយីហោត្រឹមត្រូវ២. ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល៣. គ្មានអញ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល ៤. គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច ៥. ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក ៦. គ្មានវិញ្ញាបនបត្របញ្ជាក់ការ ដាក់លក់ផលិតផលលើទីផ្សារ ៧. បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផល ទំាងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាត ពីក្រសួងសុខាភិបាលឡើយ។

ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនោះ ឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួន យកទៅធ្វើការពិសោន៍
និងសមត្ថកិច្ចចម្រុះ គ.ប.ផ.ក កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។

ក្នុងឱកាសនោះដែរ គ.ប.ផ.ក ក៏បានអំពាវនាវដល់សាធារណៈជន ចូលរួមសហការផ្តល់ព័ត៌មាន អំពីទីតាំងចែកចាយ ឫជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ (ខុសច្បាប់) ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្តល់ព័ត៌មាន តាមរយៈលេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក(Facebook Page) “ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្ហាយ-Counter Counterfeit Committee” រាល់ព័ត៌មាន របស់សាធារណៈជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់ ៕

ដោយ៖ ធី លីថូ

To Top