បរទេស៖ មជ្ឈមណ្ឌលវិបត្តិ របស់ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារថា កប៉ាល់ដឹកទំនិញរុស្ស៊ី Ursa Major បានលិចនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរសមុទ្រ នៃប្រទេសអេស្ប៉ាញ ។ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគណនី Telegram ផ្លូវការរបស់ខ្លួន កប៉ាល់នេះ បានក្រឡាប់បន្ទាប់ពីការ ផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីនរបស់វា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋាន បានកត់សម្គាល់ថា នាវិក ចំនួន ១៦ នាក់បាន នៅលើកប៉ាល់ Ursa Major នៅពេលកើតហេតុ ។ ១៤នាក់ត្រូវបានជួយសង្គ្រោះ ដោយឆ្មាំឆ្នេរសមុទ្រ អេស្ប៉ាញ ហើយនាំទៅកាន់កំពង់ផែ Cartagena។ បច្ចុប្បន្នមនុស្សពីរនាក់នៅបាត់ខ្លួន។
Ursa Major ស្ថិតក្នុងការ ឆ្លងកាត់រវាងទីក្រុង St. Petersburg និង Vladivostok នៅពេលកើតហេតុ។ កប៉ាល់បានចាក ចេញពីកំពង់ផែ នៅថ្ងៃទី១១ ខែធ្នូ ហើយគ្រោងនឹង មកដល់គោលដៅនៅថ្ងៃទី ២២ ខែមករា នេះបើយោងតាមសេវា តាមដានកប៉ាល់ Marine Traffic ។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ត្រូវបានគេរាយការណ៍ ជាលើកដំបូង អំពីឧបទ្ទវហេតុនេះ នៅព្រឹកថ្ងៃអង្គារ ។ យោងតាមសារ ព័ត៌មាន El Espanol ការផ្ទុះបានកើតឡើង នៅរសៀលថ្ងៃទី២៣ ខែធ្នូ នៅពេលដែលកប៉ាល់ កំពុងធ្វើដំណើរឆ្ពោះទៅ ទិសខាងកើតឆ្ពោះ ទៅច្រកសមុទ្រ Gibraltar ។ បន្ទាប់ពីនោះ Ursa Major បានងាកចេញ ពីគោលដៅ ។ របាយការណ៍បាននិយាយថា នាវាជាច្រើនដែលកំពុងនេសាទ នៅតំបន់នោះនៅពេលនោះ បានចូលរួមក្នុងកិច្ច ខិតខំប្រឹង ប្រែងជួយសង្គ្រោះ ហើយក្រោយមកត្រូវ បានចូលរួមដោយអ្នកឯកទេស ជួយសង្គ្រោះដែន សមុទ្រមកពី Clara Campoamor និងកប៉ាល់ល្បាតរបស់កងទ័ពជើងទឹក Serviola ៕
ប្រែសម្រួលៈ ណៃ តុលា