នៅថ្ងៃទី ២៤ ខែធ្នូ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤ គឺនៅទីក្រុង Chongqing, ក្រុងWuhan ខេត្តHubei, ក្រុងLhasa ភូមិភាគស្វយ័ត Xi Zang និង ក្រុងWuxi ខេត្ត Jiangsu ។
ឆាកសម្តែងបន្ទាប់បន្សំទាំងនេះនឹងគួបផ្សំជាមួយឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង សម្តែងកម្មវិធីនានាដើម្បីបង្កបរិយាកាសប្បាយរីករាយក្នុងឆ្នាំថ្មីសម្រាប់ជនជាតិនានាទូទាំងប្រទេសចិន ព្រមទាំងផ្តល់ជាចំណីចក្ខុសម្រាប់ទស្សនិកជននៅទូទាំងពិភពលោកនៅយប់ដាច់ឆ្នាំចិន ។
ក្រុមការងារនៃកម្មវិធីរាត្រីសមោសរនេះនឹងផ្តោតលើប្រវតិ្តសាស្រ្ត និងវប្បធម៌ពិសេសនៃតំបន់ទាំង៤នេះ ប្រើការសម្តែងសិល្បៈដ៏ប្លែកពិសេសដើម្បីបង្ហាញពីវប្បធម៌និងទំនៀមទម្លាប់ដ៏សម្បូរបែបនៃប្រទេសចិន ជីវភាពប្រកបដោយសុភមង្គលរបស់ប្រជាជននិងសភាពការណ៍នៃប្រទេសចិនដែលមានការអភិវឌ្ឍយ៉ាងលឿនក្នុងយុគសម័យថ្មី ៕