ព័ត៌មានជាតិ

នៅថ្ងៃនេះ កម្ពុជាអាចមានភ្លៀងធ្លាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃ២៥ដល់២៧ ធ្នូ នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ពី១៥ទៅ៣០ភាគរយ ស្ទើរតែនៅគ្រប់រាជធានី-ខេត្ត ក្នុងនោះក៏មានសីតុណ្ហភាពពី១៨ទៅ៣២អង្សាសេផងដែរ ។

សូមបញ្ជាក់ថា កម្ពុជាកំពុងទទួលរងសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាព្យុះទី២៦ឈ្មោះប៉ាប៊ូក (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្ដប់លើអាងទន្លេមេគង្គ តែព្យុះនេះពុំមានឥទ្ធិពលខ្លាំង មកលើកម្ពុជានោះទេ ៕

To Top