ព័ត៌មានជាតិ

សម្តេចធិបតី អរគុណ ចំពោះសិល្បករ សិល្បការិនី ក្នុងការរួមចំណែក កសាងខឿនការពារជាតិ​ តាមរយៈមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន​

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថ្លែងអំណរគុណ ដល់សិល្បករ​ សិល្បការិនី​ និងកីឡាករ​ កីឡាការិនីទាំងអស់​ ដែលបានចូលរួមចំណែក ក្នុងការកសាងខឿនការពារជាតិ​ តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន​ ផ្តោតលើការកសាង ផ្លូវក្រវាត់ព្រំដែន កន្លងទៅ ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ ជាមួយសប្បុរសជន មកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “សិល្បករ​ និងកីឡាករ​ មិនត្រឹមតែបានចូលរួមថែរក្សា​ និង លើកកម្ពស់វប្បធម៌​ ប្រពៃណី​ដ៏ល្អផូផង់របស់ខ្មែរទេ​ តែការចូលរួមដោយទឹកចិត្ត ជាមួយរាជរដ្ឋាភិបាល​ គឺជាទឹកចិត្តដ៏ល្អប្រពៃ ក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ​ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន​ រួមជាមួយនឹងការអភិវឌ្ឍ​ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន​ ដែលបង្កើតបានការរីកចំម្រើនថ្មីបន្ថែមផង​ និងក្លាយជាខឿនការពារជាតិ រឹងមាំយូរអង្វែងផងដែរ” ៕

To Top