ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក៖ លោក Trump ចង់បានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមាននិរន្តភាពសម្រាប់អ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សន្តិភាពប្រកបដោយនិរន្តរភាពរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាអាទិភាពមួយនៃគោលនយោបាយការបរទេស កំពូលរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trumpនឹងត្រូវតែធ្វើឲ្យបាន។

ការលើកឡើងនេះបើយោងតាម បេសកជនពិសេសរបស់លោក Donald Trump សម្រាប់អ៊ុយក្រែន និងរុស្ស៊ីគឺលោក ឧត្តមសេនីយកងទ័ពចូលនិវត្តន៍ Keith Kellogg បានបញ្ជាក់កាលពីពេលថ្មីៗនេះ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃចន្ទ លោក Kellogg បាននិយាយថា លោក Trump ចង់ បញ្ឈប់ការសម្លាប់ និងនាំមកនូវសន្តិភាពដល់តំបន់ ដោយពណ៌នាអំពីជម្លោះអ៊ុយក្រែនថាជា អាទិភាពអន្តរជាតិលេខមួយ សម្រាប់ប្រធានាធិបតីជាប់ឆ្នោត។

យោងតាមលោក Kellogg លោក Trump កំពុងស្វែងរកសន្តិភាពដែលនឹងមានយុត្តិធម៌ប្រកបដោយនិរន្តរភាព និងសុវត្ថិភាព ដោយបន្ថែមថាគាត់មិនចង់ឱ្យដំណើរការ ដោះស្រាយដំណើរការដូចទៅនឹងកិច្ចព្រមព្រៀង Minsk ដែលលែងដំណើរការនៅពេលនេះទេ។

រំលឹកដែរថាកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤ដែលមានអ្នករៀបចំឡើងដោយអាល្លឺម៉ង់ និងបារាំង ។កិច្ចព្រមព្រៀងមានគោលបំណងផ្តល់ឱ្យតំបន់ Donetsk និង Lugansk ដែលឥឡូវនេះជាផ្នែកមួយនៃប្រទេសរុស្ស៊ីនូវឋានៈពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។

យ៉ាងណាក្តីមកទល់ពេលនេះមន្ត្រី នៅទីក្រុងមូស្គូបាននិយាយថា ពួកគេមិនមានការទាក់ទង ជាមួយអ៊ុយក្រែនជាមួយលោក Trump ឬក្រុមរបស់គាត់ទេ។ ពួកគេក៏បានច្រានចោលការបង្កកជម្លោះ ដោយទទូចថា គោលដៅទាំងអស់នៃប្រតិបត្តិការយោធា រួមទាំងអព្យាក្រឹតភាពរបស់ទីក្រុងគៀវ ភាពគ្មានយោធា និងការបំផ្លិចបំផ្លាញ ត្រូវតែសម្រេចឲ្យបានបាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top