ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-35-1024x682.jpg)
ក្នុងជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃខេត្តមីយ៉ាហ្គិ ក្នុងដំណើរទស្សនកិច្ចមកកាន់ ប្រទេសកម្ពុជា ជាពិសេសក្នុងគោលបំណងចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-38-1024x682.jpg)
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់ របស់រដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពោលគឺរដ្ឋាភិបាលជប៉ុន បានជួយយ៉ាងច្រើន ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជា ប្រកបដោយគុណភាព និងសក្តានុពល ក៏ដូចជាការផ្តល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទៅធ្វើការនៅក្នុងប្រទេសជប៉ុនថែមទៀត។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនឹងជំរុញ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ ដើម្បីបង្កើនចំនួនកម្មសិក្សាការីកម្ពុជា ស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសជប៉ុន ដែលត្រូវការកម្លាំងបំពេញការងារ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-41-1024x682.jpg)
ជាការឆ្លើយតប លោក MURAI Yoshihiro បានជម្រាបជូនថា នៅក្នុងខេត្តមីយ៉ាហ្គិ មានតម្រូវការកម្លាំង ពលកម្មជាច្រើន ដូចនេះកម្ពុជាមានកម្លាំងយុវជន ជាច្រើនមានសក្តានុពល ដែលអាចបំពេញតម្រូវការនេះបាន ។ ដូចនេះដែរ លោកបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឱ្យមានការជួបផ្គូរផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌនិងតម្រូវការនៃកម្លាំងពលកម្ម។ ទន្ទឹមនេះ លោកក៏បានស្នើក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មាន អំពីការសិក្សាភាសាជប៉ុននៅក្នុងវិទ្យាស្ថាន TVET កម្ពុជាផងដែរ ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-44-1024x823.jpg)
ចំពោះសំណើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ការឯកភាពក្នុងការរៀបចំ និងសហការជាមួយ រដ្ឋបាលខេត្តមីយ៉ាហ្គិ៕
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-51-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-27_18-36-54-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)