ព័ត៌មានជាតិ

ឆេះផ្ទះ ជនជាតិចិន សមត្ថកិច្ចរកឃើញថ្នាំញៀន ២០ គីឡូ

ភ្នំពេញ ៖ ករណីអគ្គិភ័យ ឆេះផ្ទះជនជាតិចិន សមត្ថកិច្ចបានអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ជាពិសេស សមត្ថកិច្ចបានរកឃើញ គ្រឿងញៀ ២០គីឡូ ដែលជនជាតិចិនបានលាក់ទុក ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ផ្ទះដែលជនជាតិចិន គឺជួលពីប្រជាពលរដ្ឋ ត្រូវ អគ្គិភ័យឆាបឆេះ ផ្នែកខ្លះ ក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ។ ការប្រទះឃើញគ្រឿងញៀនយ៉ាងច្រើនបែបនេះ កម្លាំងសមត្ថកិច្ចក៏បាន ជនជាតិចិន៤នាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top