ព័ត៌មានជាតិ

ខូចទាំងរបស់ អស់ទាំងលុយ ៣០០០ដុល្លារ

ភ្នំពេញ ៖ ករណីរថយន្តពីរគ្រឿងបុកគ្នា នៅចំណុចផ្លូវបំបែកជាបួន និងបានជ្រុលទៅបុកផ្ទះពលរដ្ឋ បង្កដោយរថយន្ត ស្តារិច បើកបរដោយជនជាតិចិន កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី៤ ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២០៥កែង និងផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV.9486 បើកបរដោយជនជាតិចិន និងគ្នីគ្នាប្រុសស្រីច្រើននាក់ បានបុកជាមួយ រថយន្តព្រូស ពណ៌ទឹកសមុទ្រ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2BB.5475 បើកដោយបុរសម្នាក់ នៅផ្លូវបំបែកជាបួន ហើយរថយន្តស្តារិច មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកចូលទ្វារផ្ទះប្រជាពលរដ្ឋ លក់គ្រឿងបន្លាស់រថយន្ត រងការខូចខាតនូវ ទ្វារដែកនិងទ្វារកញ្ចក់អស់២ផ្ទាំង ។ ភ្លាមនោះម្ចាស់រថយន្តបង្ក ម៉ាកស្តារិច បានព្រមសង់ថ្លៃខូចខាតដល់ម្ចាស់ផ្ទះ ចំនួន៣០០០$ ដើម្បីបញ្ចប់រឿងមួយផ្នែកនៅកន្លែងកើតហេតុ ។ ចំណែករថយន្តទាំងពីរ សម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ច ក៏បានស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

To Top