ព័ត៌មានជាតិ

កម្ពុជា-ថៃ សម្រេចបង្កើន ម៉ោងចេញចូល នៅច្រកព្រំដែន អន្តរជាតិជាំ-ស្រង៉ាំ

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានឯកភាពនិងសម្រេច បង្កើនម៉ោងចេញចូល នៅច្រកព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ ។

ថ្លែងក្នុងពិធីបើកដំណើរការដំឡើងម៉ោងចេញ ចូល តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ការបង្កើនម៉ោង ចេញចូលនេះ គឺធ្វើឡើងដើម្បី បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ខេត្តជាប់ព្រំដែនទាំងពីរ។

លោកបន្ថែមថា រដ្ឋបាលខេត្តទាំងពីរ បានប្តេជ្ញាពង្រឹង ចំណងទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើង និងជំរុញជីវភាពប្រជាពលរដ្ឋ ទាំងសងខាងកាន់ តែល្អប្រសើរ ៕

To Top