ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយ លោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការ ប្រតិបត្តិ នៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ ដើម្បីទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ និងពង្រីកជើងហោះហើរថ្មីបន្ថែមមកកម្ពុជា ។
ក្នុងជំនួបរវាង លោក ហួត ហាក់ និងលោក Emmanuel MENANTEAU នាឱកាសនេះ ក៏បានពិភាក្សាការងារ និងធ្វើការផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្ត អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ ជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SOCIÉTÉ CONCESSIONNAIRE DE L’AÉROPORT) ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងការពង្រីកជើងហោះហើរថ្មីបន្ថែម មកកម្ពុជាសម្រាប់ឆ្នាំថ្មីនេះ៕