Covid-19

នាយករដ្ឋមន្ត្រីអ៊ីតាលី ប្រកាសពន្យាពេលបិទ ប្រទេសដោយជំងឺកូវីដ១៩ រហូតដល់ថ្ងៃ៣ ឧសភា

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃសុក្រ បានប្រកាសថា ការបិទប្រទេសដោយសារវីរុសកូរ៉ូណា នឹងបន្តរហូតដល់ “ថ្ងៃទី០៣ ខែឧសភា” ។

លោក Conte បានថ្លែងតាមការគូសបញ្ជាក់របស់គាត់ថា “ការដាក់ប្រទេសស្ថិតក្នុងចត្តឡីស័ក នឹងបន្តរហូតដល់ យ៉ាងហោចណាស់ត្រឹមថ្ងៃទី៣ ខែឧសភា” ។ “វាមិនមែនជាការសម្រេចចិត្ត ដោយមិនងាយស្រួលនោះទេ ប៉ុន្តែ វាជាអ្វីដែលស្ថានភាពតម្រូវឲ្យធ្វើដូច្នេះ” ។

ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងមួយខែ ក្រោយពីអនុក្រិត្យដំបូងបានប្រកាសឡើង ។ បន្ទាប់មក លោក Conte បានពង្រឹងលក្ខខណ្ឌនានា ក្នុងអំឡុងពេលនៃការបិទប្រទេស និងបានបន្លាយពេល កាន់តែយូររបស់ខ្លួនថែមទៀត។

គួរបញ្ជាក់ថា អ៊ីតាលី នៅតែជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើន ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលមានអ្នកស្លាប់ជិត១៩.០០០នាក់ និងមានអ្នកឆ្លងជំងឺជិត១៥០.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top