ភ្នំពេញ៖ បុរសជនជាតិកាណាដា អាយុ៥០ឆ្នាំ គឺមិនមែនជាបុគ្គលិក របស់ណាហ្គាវើល ដូចដែលសារព័ត៌មាន មួយចំនួន បានចុះផ្សាយនោះទេ។
ប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុនណាហ្គាវើលលោក Hein Dames បាននិយាយថាខាងក្រុមហ៊ុន បានពិនិត្យមើលហើយ មិនមានឈ្មោះបុគ្គលិក ដូចបានរៀបរាប់នោះទេ ជាពិ សេសគឺអ្នក ដែលបានឆ្លងជំងឺកូវីដ-១៩ ។
ក្រសួងសុខាភិបាល នៅក្នុងសេចក្តីប្រកាស ព័ត៌មានរបស់ខ្លួន បាននិយាយថា បុរសអាយុ៥០ឆ្នាំដែល ធ្វើការនៅក្នុងកាស៊ីណូមួយ នៅភ្នំពេញ ដែលធ្វើអោយសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយ ដោយយល់ថា ជាបុគ្គលិករបស់ ក្រុមហ៊ុនណាហ្គា។
លោក Dame បាននិយាយថា “យើងសូមធ្វើការបញ្ជាក់ថា ក្រុមហ៊ុនយើង មិនមានបុគ្គលិកដែល ឆ្លងមេរោគនោះទេ ហើយអ្វីដែលថាជាបុគ្គលិក ណាហ្គានោះ គឺខុសស្រឡះ។យើងមានការពិនិត្យ សុខភាពជាប្រចាំ តាំងពីខែមករាមកម្លេះ ហើយវិធានការណ៏នេះ យើងគិតថាវាគ្រប់ គ្រាន់ សម្រាប់ពិនិត្យមើលថា អ្នកណាមានបង្ហាញ រោគសញ្ញា គឺនៅពេលដែលដើរចូល មកក្នុងក្រុមហ៊ុនមកម្លេះ”។
លោក បន្តថា «យើងបានធ្វើការពិនិត្យ យ៉ាងល្អិតល្អន់ នូវទិន្នន័យរបស់យើង រួមទាំងដៃគូរកស៊ី និងអ្នកម៉ៅការ ផ្សេងៗហើយ សូមអះអាងថា ក្រុមហ៊ុនណាហ្គាវើល មិនមានបុគ្គលិក ដែលឆ្លងជំងឺកូវីដ-១៩ នោះទេ»។