ព័ត៌មានអន្តរជាតិ

អាមេរិក ស្លាប់លើស ២០០០នាក់ ក្នុងមួយថ្ងៃ ខណៈដែលត្រាំ ត្រៀមបើកប្រទេសវិញ

បរទេស៖ ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃសៅរ៍ទី១១ខែមេសានេះ បានឲ្យដឹងថា ពេលនេះប្រទេសអាមេរិក បានក្លាយទៅជាប្រទេសដំបូងគេបង្អស់ លើលោកដែលមានអ្នកបាត់បង់ជីវិត ដោយសារកូវីដ១៩ ដល់ទៅជាង ២០០០នាក់ត្រឹមតែរយៈពេល មួយថ្ងៃប៉ុណ្ណោះ។

សកលវិទ្យាល័យJohns Hopkins Universityបានបង្ហាញតួលេខយ៉ាងច្បាស់ថា អ្នកស្លាប់គឺមានទៅដល់២១០៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយហើយខណៈដែលពលរដ្ឋ ជាងកន្លះលាននាក់ទៀត បានឆ្លងវិរុសនេះរួចទៅហើយ ហើយជឿជាក់ថាឆាប់ខាងមុខនេះអាមេរិក នឹងអាចវ៉ាដាច់អ៊ីតាលី មានចំនួនអ្នកស្លាប់ច្រើនជាងគេ លើលោកជាមិនខាន។

ខណៈដែលស្ថានភាព ហាក់មិនទាន់មានភាពល្អប្រសើរឡើងវិញនោះ ប្រធានាធិបតីអាមេរិក លោកត្រាំ បែរជាបានប្រកាសថា នឹងត្រៀមបើកប្រទេស ជាធម្មតាវិញ។ប្រធានអង្គការសុខភាព ពិភពលោកWHO បានព្រមានថាការដកចេញបម្រាម បែបប្រញ៉ាប់ប្រញ៉ាលបែបនេះ នឹងប្រាកដជានឹងធ្វើឲ្យស្ថានភាព កាន់តែអាក្រក់ មនុស្សស្លាប់កាន់តែច្រើនបន្ថែមទៀតជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top