បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ចំនួនអ្នកដែលបដិសេធទាំងស្រុង នូវគំនិតរបស់ប្រធានាធិបតីថ្មីអាមេរិកលោក Donald Trump ក្នុងការទិញយកដែនកោះទឹកកកដ៏ធំ Greenland ពីប្រទេសដាណឺម៉ាក គឺមានត្រឹមតែប្រហែលជា ៣៧ភាគរយប៉ុណ្ណោះ ។
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ដោយឡែកសម្រាប់ពលរដ្ឋជាទូទៅ ប្រមាណជា៥៧,៣ភាគរយទៀត នៃចំនួនប្រជាជននៅ Greenland គាំទ្រ សំណើរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump ក្នុងការធ្វើឱ្យកោះនេះ ជាទឹកដី របស់អាមេរិក។
ក្រុមហ៊ុនស្រាវជ្រាវអាមេរិក ដែលមានឈ្មោះ Patriot Polling បាននិយាយកាលពីថ្ងៃចន្ទថា ចំនួននៃអ្នកដែលបដិសេធ សំណើរបស់លោក Trump មានត្រឹមតែ៣៧,៤ភាគរយជាមួយនឹង៥,៣ភាគរយគឺនៅ មិនទាន់សម្រេចចិត្តសោះនៅឡើយ។
រំលឹកដែរថាលោក Trump ដែលធ្លាប់ត្រូវ បានស្នើឲ្យធ្វើការទិញយកដែនកោះ Greenland ពីរដ្ឋាភិបាលទីក្រុង Copenhagen ក្នុងអំឡុងពេលអាណត្តិដំបូង របស់គាត់នៅក្នុងតំណែងនោះ បានវិលត្រឡប់មកបញ្ហានេះវិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍មុន លោកបានបដិសេធ មិនព្រមច្រានចោលការប្រើកម្លាំង ដើម្បីនាំយកកោះដ៏ធំបំផុត របស់ពិភពលោក នៅក្រោមការគ្រប់គ្រង របស់ទីក្រុងវ៉ាស៊ីនតោនទេ ដោយនិយាយថា ៖ វាប្រហែលជាដល់ ពេលហើយថា អ្នកនឹងត្រូវធ្វើអ្វីមួយ។ យើងត្រូវការ Greenland សម្រាប់គោលបំណង សន្តិសុខជាតិ របស់យើង៕
ប្រែសម្រួល៖ស៊ុនលី