ព័ត៌មានជាតិ

ម៉ាឡេស៊ី បេីកជាផ្លូវការ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ ក្រោមប្រធានបទ Unity in Motion, Shaping ASEAN’s Tourism Tomorrow

ចូហូ ៖ ប្រទេសម៉ាឡេស៊ី បានបើកជាផ្លូវការ នូវវេទិកាទេសចរណ៍ អាស៊ាន (ATF) ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ នៅក្នុងទិដ្ឋភាពទេសចរណ៍ របស់ប្រទេសនេះ ។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត អន្តរជាតិភើសាដា ចូហូ (Persada Johor Convention Center) ដែលនឹងដំណើរ ការចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

ព្រឹត្ដិការណ៍នេះ គឺជាការចាប់ផ្តើម នៃការផ្លាស់ប្តូរការធ្វើដំណើរ រយៈពេលបីថ្ងៃ ក្នុងគោលបំណង ជំរុញការតភ្ជាប់ អាជីវកម្មនៅ ក្នុងវិស័យទេសចរណ៍អាស៊ាន ក្រោមប្រធានបទ “រួបរួមក្នុងចលនា , បង្កើតទិសដៅទេសចរណ៍ របស់អាស៊ាននៅថ្ងៃស្អែក” ដោយសង្កត់ធ្ងន់លើកិច្ចសហការ ក្នុងតំបន់ក្នុងការផ្សព្វផ្សាយ ទេសចរណ៍។

ASEAN Travel Exchange (TRAVEX) ជាវេទិកាសម្រាប់អ្នកជំនាញ ក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីភ្ជាប់ និងស្វែងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាការស្វែងរកឱកាសទេសចរណ៍នៅអាស៊ីអាគ្នេយ៍ ។ អ្វីដែលគួរឧ្យកត់ស្គាល់នោះ វេទិកា ទេសចរណ៍អាស៊ាននៅឆ្នាំ នេះធ្វេីឡេីង ខណៈ ប្រទេស ម៉ាឡេស៊ី ក៏ កាន់ តំណែង ជា ប្រធាន ប្ដូរវេនអាស៊ានផងដែរ។

លោក YAB Dato’Onn Hafiz bin Ghazi ប្រមុខរដ្ឋចូហូ នៃប្រទេសម៉ាឡេស៊ី នៅក្នុងពិធីបើកជាផ្លូវការនូវវេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២៥ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកចូលរួម និងការជ្រើសរើសយករដ្ឋចូហូ ដេីម្បីប្រារព្ធវេទិការទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៥ នេះ ដោយលោកបានបញ្ជាក់ ពីការប្ដេជ្ញាទាក់ទាញ អ្នកទេសចរមកកាន់រដ្ឋចូហូ ដោយបានលើកឡើងពីភាពទាក់ទាញ និងសក្ដានុពលរបស់រដ្ឋមួយនេះ។

ព្រឹត្តិការណ៍ មួយនេះ ប្រមូលផ្ដុំរដ្ឋមន្ត្រី ទេសចរណ៍ មក ពី បណ្តា ប្រទេស អាស៊ាន និង ក្រៅ ប្រទេស ផ្សេងទៀតរួម ទាំង ប្រទេស ចិន ផង ដែរ ហេីយអង្គវេទិកានេះ នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ទេសចរណ៍ ក្នុងតំបន់ជាគោលដៅរួម។

នៅក្នុងអង្គពិធីនេះដែរ លោក YB Dato Sri Tiong Kng Sing រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងវិចិត្រសិល្បៈម៉ាឡេស៊ី បានលើកឡើងថា វេទិការនេះ មិនត្រឹមតែលើកកម្ពស់គោលដៅទេចរណ៍ នៅក្នុងប្រទេសម៉ាឡេស៊ីតែមួយនោះ ទេ ប៉ុន្ដែក៏ជាការលើកកម្ពស់ការផ្លាស់ប្ដូរ ទេសចរណ៍នៅទូទាំង តំបន់អាស៊ានផងដែរ។

លោកបានលើកឡើងថា “ឆ្នាំនេះយើងមានមោទនភាព សម្រាប់ការប្រារព្ធអង្គពិធីជាច្រើន នៅក្នុងក្នុងរដ្ឋចូហូ របស់ប្រទេសម៉ាឡេស៊ី ជាពិសេសវេទិការទេសចរណ៍ អាស៊ាននាពេលនេះ” ។

ATF 2025 មានគោល បំណងមិនត្រឹមតែ ជំរុញភាពជាដៃគូអាជីវកម្ម ក្នុងវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ ប្រទេសម៉ាឡេស៊ី ជាតួអង្គសំខាន់នៅក្នុងទីផ្សារ ទេសចរណ៍ពិភពលោកផងដែរ។ ជាមួយនឹងការវិនិយោគយ៉ាងច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធនាការផ្សព្វផ្សាយ ដែលបានគ្រោងទុក សម្រាប់ទីក្រុងចូហូ មន្ត្រីក្នុងតំបន់មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះវានឹង រួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅ នៃអនកទេសចរណ៍ចំនួន ១២លាននាក់ដែលនឹងមកទស្សនាសម្រាប់រដ្ឋចូហូ ក្នុងឆ្នាំ២០២៦៕

To Top