ព័ត៌មានជាតិ

ក្រសួង២ ផ្សព្វផ្សាយការ​ លើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មាន និង ក្រសួងទេសចរណ៍ បានសហការ រៀបចំពិធីផ្សព្វផ្សាយ ការលើកកម្ពស់វិស័យទេសចរណ៍ និង ការប្រឆាំងព័ត៌មានក្លែងក្លាយ។

ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទីស្តីការក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយការលើក កម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយនេះ រៀបចំឡើងក្នុង គោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជូនអ្នកសារព័ត៌មាន ពីសក្តានុពលទេសចរណ៍ របស់កម្ពុជា និង ផែនការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាព កក់ក្តៅ ស្នាមញញឹម ផាសុកភាព និងសុវត្ថិភាព ដើម្បីបន្តចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា ។

ការផ្សព្វផ្សាយ នាឱកាសនេះ ធ្វើឡើងខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងបង្ក ឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ ផងដែរ៕

To Top