ព័ត៌មានជាតិ

ក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ឧបត្ថម្ភអង្ករចំនួន ១០តោន ចូលរួមប្រយុទ្ធនឹងជំងឺ កូវីដ១៩

កំពង់ចាម ៖ តំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភអង្ករម្លិះប្រាំងចំនួន ១០ តោន ដល់គណៈ កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាល នៃមេរោគ Covid-19 ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត  បានលេីកឡើងដែរថា អំណោយដែល  តំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាកការខ្វះខាត របស់ បង ប្អូន ប្រជាពលរដ្ ជាពិសេសបងប្អូន ពលករដែលទើបតែត្រឡប់មកពី ក្រៅប្រ ទេសវិញ និងក្រុមការងារចុះបំពេញបេសកកម្ម ការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋា ភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាល ដាល នៃវីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតក្នុងពេលបច្ចុប្បន្ន ។

To Top