ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី ជំរុញពលរដ្ឋអ៊ីរ៉ង់ ឲ្យគោរពពិធីការសុខភាព ស្របពេលបន្ធូរបន្ថយការ ទប់ស្កាត់វីរុសកូរ៉ូណា

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានធ្វើការជំរុញប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ ឲ្យគោរពតាមពិធីការសុខភាព ដើម្បីការពារខ្លួនឲ្យគេចផុតពីវីរុសកំណាចថ្មី គឺមេរោគកូរ៉ូណា ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចមានហានិភ័យទាបនានា នៅតែបន្តក្នុងតំបន់ភាគច្រើនរបស់ប្រទេស នាថ្ងៃសៅរ៍នេះ។ 

ពាណិជ្ជកម្មដែលគេហៅថាមានហានិភ័យទាប នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍នេះ លើកលែងតែនៅក្នុងទីក្រុងតេអេរ៉ង់ ជាទីដែលពាណិជ្ជកម្មប្រភេទនោះ នឹងចាប់ផ្តើមសារជាថ្មី ចាប់ពីថ្ងៃទី១៨ ខែមេសា។ អ៊ីរ៉ង់គឺជាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដែលទទួលរងផលប៉ះពាល់ខ្លាំង ដោយសារជម្ងឺផ្លូវដង្ហើមថ្មី គឺមេរោគកូវីដ១៩។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការបន្ធូរបន្ថយការរឹតបន្តឹង មិនមែនមានន័យថា ជាការព្រងើយកន្តើយចំពោះពិធីការសុខភាពនោះទេ គម្លាតទំនាក់ទំនងសង្គម និងពិធីការសុខភាពផ្សេងទៀត គួរតែត្រូវបានគោរពយ៉ាងហ្មត់ចត់ ដោយប្រជាជន”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top