ព័ត៌មានអន្តរជាតិ

ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅខេត្តភាគនិរតី នៃប្រទេសប៉ាគីស្ថាន

AFP

ឥស្លាម៉ាបាដ ៖ យោធាបានឲ្យដឹងកាលពីថ្ងៃចន្ទថា ភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ យោធាមួយនៅ ក្នុងខេត្ត Balochistan ដែលស្ថិតនៅភាគនិរតី នៃប្រទេសប៉ាគីស្ថាន ។
ក្រុមទំនាក់ទំនង សាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយ របស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា បុគ្គលិកនៃកងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការ ដែលមានមូលដ្ឋាន លើការស៊ើបការណ៍ សម្ងាត់នៅក្នុងស្រុក Kacchi នៃខេត្តខាងលើនេះ ។

សេចក្តីថ្លែងការណ៍ របស់ក្រុម ISPR បានដាក់ថា “នៅក្នុងអំឡុង ពេលប្រតិបត្តិការនេះដែរ កងទ័ពផ្ទាល់ខ្លួនបានឡោម ព័ទ្ធដោយលួចលាក់ និងចូលរួមយ៉ាងសកម្ម ដោយបានដឹងច្បាស់ នូវទីតាំងរបស់ភេរវករ ហើយក្រោយមកមានការបាញ់ ប្រហារគ្នាយ៉ាងខ្លាំងក្លា ហើយភេរវករចំនួន២៧នាក់ ត្រូវបានសម្លាប់” ។

សេចក្តីថ្លែងការណ៍បានដាក់ទៀតថា កន្លែងលាក់ខ្លួនជាច្រើន បូករួមទាំងឃ្លាំងអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ត្រូវបានបំផ្លាញនៅក្នុងអំឡុង ពេលប្រតិបត្តិការនេះផងដែរ ។

គួរបញ្ជាក់ថា ភេរវករដែលត្រូវបានសម្លាប់ ដែលមានជាប់ពាក់ព័ន្ធក្នុងសកម្មភាព ភេរវករជាច្រើន ប្រឆាំងនឹង កងកម្លាំងសន្តិសុខ ក៏ដូចជាជនស៊ីវិលស្លូតត្រង់ ហើយត្រូវបានភ្នាក់ងារ អនុវត្តច្បាប់ចង់ធ្វើការបង្ក្រាប ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top