ព័ត៌មានជាតិ

អបអរបុណ្យចូលឆ្នាំចិន ជាមួយការផ្តល់ជូន ដ៏អស្ចារ្យ នៅណាហ្គាវើលដ៍

ភ្នំពេញ ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ា សម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត ។

ម្ហូបអ៊ីសាង ដែលតំណាងឱ្យលាភសំណាង មានបម្រើជូនជាមួយជម្រើស ត្រីសាលម៉ុនស្រស់ ត្រីសាលម៉ុនអប់ផ្សែង បង្កងអូស្ត្រាលី សាច់មាន់ និងផ្លែឈើ

ណាហ្គាវើលដ៍ មានបម្រើជូនមុខម្ហូបប្រពៃណីចិន ដ៏សម្បូរបែបក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ នៅភោជនីយដ្ឋានចិន Fortune Palace មានខឈ្លើងសមុទ្រ ជាមួយសាច់ក្តាម និងគ្រំសមុទ្រក្នុងទឹកស៊ុប ខសាច់ជ្រូកបីជាន់ និងត្រីតុកកែចម្អិនពីរ រសជាតិដែលមានជាមុខម្ហូប ដាច់ដោយឡែក ឬជាឈុត តម្លៃចាប់ពី ២៣៥.០០០៛ ក្នុងម្នាក់សម្រាប់គ្នាយ៉ាងតិច ៥ នាក់។ រីឯម្ហូបបែបប្រណីតដូចជា កូនជ្រូកខ្វៃ អយស្ទ័រខជាមួយអណ្តាតជ្រូក និងសារាយសមុទ្រ ថ្លើមក្ងានជាមួយប្រហិតបង្គា និងសាច់មាន់បំពងស្រួយជាមួយបង្គាស្រស់ មានបម្រើជូននៅភោជនីយដ្ឋានចិន Hall of Golden Chimes ។

រីករាយជាមួយការ ទទួលទានម្ហូបឈុតសុភមង្គល ម្ហូបមហាសម្បត្តិ ម្ហូបនាំលាភពិសេស និងនំប្រពៃណីចិន ជាមួយមនុស្សជាទីស្រឡាញ់

ណាហ្គាវើលដ៍ ក៏មានម្ហូបឈុតពិសេសផងដែរ តម្លៃចាប់ពី ១.៤៧២.០០០៛ សម្រាប់ ៦ នាក់ រហូតដល់ ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានជុំគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ។ សម្រាប់ម្ហូបបែបប្រពៃណី អតិថិជនអាចជ្រើសរើសម្ហូបមហាសម្បត្តិដែលមានគ្រឿងសមុទ្របែបព្រីមៀម និងសាច់ខ្វៃ តម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ៦ នាក់។ ចំណែកម្ហូបអ៊ីសាងដែលជាម្ហូបនាំលាភសំណាង មានផ្តល់ជូនជាមួយជម្រើសត្រីសាលម៉ុន បង្កងអូស្ត្រាលី សាច់មាន់ ឬផ្លែឈើ តម្លៃចាប់ពី ១០០.០០០៛ នៅភោជនីយដ្ឋានទាំងពីរ ។

ណាហ្គាវើលដ៍ មានការតុបតែងលម្អ យ៉ាងប្រណីតទាំងក្នុង និងក្រៅអគារដើម្បីផ្តល់ឱកាសឱ្យសាធារណជន និងអតិថិជន ទទួលបានអារម្មណ៍ រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន

ជម្រើសមួយទៀត អតិថិជនអាចអញ្ជើញ ទៅភោជនីយដ្ឋាន Chopstick និង Golden Bowl ដែលមានមុខម្ហូបរសជាតិដើម ពិសេសៗដូចជា ខជើងជ្រូកជាមួយសារាយសមុទ្រ បង្គាឆាជាមួយពងទាប្រៃ ភ្លៅមាន់ចំហុយ ជាមួយថ្នាំចិន ខមីអាយុវែង ជាមួយប៉ាវហ៊ឺក្នុងទឹកជ្រលក់ និងនំនៀនកៅចំហុយជាមួយសាច់ដូងកោស តម្លៃចាប់ពី ១៥.២០០៛ ។ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ភោជនីយដ្ឋាន 2Pangea នឹងមានអាហារប៊ុហ្វេ ពេលល្ងាចពិសេស ដើម្បីអបអរ បុណ្យចូលឆ្នាំចិន ផងដែរ តម្លៃ ១៨០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦ ៣០ ៣១ ឬអ៊ីម៉ែល dining@nagaworld.com ។
នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) អតិថិជនអាចរីករាយជាមួយអាហារសម្រន់ពេលរសៀលដែលមាននំស្នូលផ្អែម នំស្នូលប្រៃ និងសាំងវិចរួមជាមួយភេសជ្ជៈ។ អតិថិជន អាចទទួលទានផ្ទាល់ ជាវដើម្បីធ្វើជាកាដូ ឬខ្ចប់ដើម្បីទទួលទានជុំគ្នា នៅគេហដ្ឋានជាមួយតម្លៃចាប់ពី ៧២.០០០៛ ប៉ុណ្ណោះ ។

សម្រាប់សេវាកម្មស្ប៉ា របស់ណាហ្គាវើលដ៍ ក្នុងឱកាសបុណ្យចូល ឆ្នាំចិននេះ មានកញ្ចប់រចនាម៉ូដសក់ និងក្រចកសម្រាប់ ពីរនាក់តម្លៃ ៣៩២.០០០៛ និងមានបន្ថែមជូនតុក្កតាមួយដ៏ស្រស់ស្អាតឥតគិតថ្លៃ ឬរីករាយជាមួយសេវាកម្មស្ប៉ាបែបបាលី និងម៉ាស្សាបាតជើងរយៈពេល ២ ម៉ោង តម្លៃ ៣៥២.០០០៛ ប៉ុណ្ណោះ ។

រីករាយទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិន ដែលមានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ ដីណាហ្គាវើលដ៍ទី១

សម្រាប់អ្នកដែលចង់ទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិន ណាហ្គាវើលដ៍ មានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ ដីណាហ្គាវើលដ៍ទី១ ដែលមានការតុបតែងលម្អយ៉ាងប្រណីត ឬអតិថិជនអាចអញ្ជើញទៅទស្សនា និងផ្តិតយករូបភាព នៃការតុបតែងលម្អយ៉ាងស្រស់ស្អាត នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ។
សម្រាប់បទពិសោធន៍ថ្មីៗ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍ ៕

To Top