ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហុងគ្រីលោក Orban នឹងមិនចូលរួមពិធីឡើងកាន់តំណែងរបស់លោក Trump ទេ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបញ្ជាក់ថា លោកនឹងមិនចូលរួមពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឡើយ នេះបើតាមរដ្ឋាភិបាលរបស់លោកបានប្រកាសកាលពីថ្ងៃពុធ។

អ្នកនាំពាក្យបាននិយាយថា កាលវិភាគរបស់លោក Orban ត្រូវបានរៀបចំពេញនៅចំថ្ងៃនោះហើយភាគច្រើនគឺជាការប្តេជ្ញាចិត្តក្នុងកិច្ចការងារក្នុងស្រុក ដែលធ្វើឱ្យវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការចូលរួមក្នុងពិធីនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ខែមករាឡើយ។

លោកOrban ដែលត្រូវបានគេដឹងថា​ជា​អ្នក​គាំទ្រដ៏ខ្លាំងក្លារបស់​លោក Trump ធ្លាប់​បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា ការ​វិល​ត្រឡប់​មក​កាន់​តំណែង​របស់​អតីត​ប្រធានាធិបតី​អាមេរិក​អាច​ជំរុញ​សន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន។
លោកក៏ធ្លាប់បានរិះគន់ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការបន្តជម្លោះអ៊ុយក្រែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាអ្នកដឹកនាំអន្តរជាតិដ៏រឹងមាំ ដើម្បីជួយសម្រួលដល់ការចរចាក្នុងគោលបំណងដោះស្រាយវិបត្តិនោះផងដែរ។

គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីហុងគ្រីរូបនេះគឺជាអ្នកគាំទ្រដំបូងរបស់លោក Trump ដោយគាំទ្រគាត់ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីបានជោគជ័យកាលពីក្នងឆ្នាំ២០១៦ ហើយក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក Trump បានស្វាគមន៍វត្តមានរបស់លោក Orban ទៅកាន់សេតវិមានម្តងដែរកាលពីក្នុងឆ្នាំ ២០១៩៕

ប្រែសម្រួល៖ស៊ុនលី

To Top