ព័ត៌មានជាតិ

ម៉ាឡេស៊ី កំណត់យកសរសរស្ដម្ភធំៗពីរ សម្រាប់យុទ្ធនាការ ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦

ចូហូ-ម៉ាឡេស៊ី៖ យុទ្ធនាការ “Visit Malaysia 2026, Truly Asia” របស់ប្រទេសម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ម៉ាឡេស៊ី កំណត់យកសរស្តម្ភសំខាន់ពីរគឺ “ទេសចរណ៍ដែលផ្តល់ទិន្នផលខ្ពស់ និងទេសចរណ៍ ប្រកបដោយនិរន្តរភាព ” ហេីយសសរស្តម្ភទាំងពីរ មានគោលបំណងបង្កើន បទពិសោធន៍របស់អ្នកទេសចរ ខណៈដែលធានាដល់ការ ពារសម្បត្តិវប្បធម៌ និងធម្មជាតិតែមួយគត់របស់ប្រទេសនេះ។

នៅក្នុងការធ្វេីការធ្វេីបទបង្ហាញ ស្ដីពីយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ តំណាងក្រសួងទេសចរណ៍ម៉ាឡេស៊ី បានបង្ហាញពីផែនការយុទ្ធសាស្រ្ត ដេីម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឧ្យបានកាន់តែច្រេីនបន្ថែមទៀត ខណៈពេលដែលវិស័យទេសចរណ៍របស់ប្រទេសមួយនេះ កំពុងស្ថិតក្នុងភាពរីកចម្រេីនទៅហេីយក្ដី។

យុទ្ធសាស្ត្រនេះរួមមានការបង្កើនចំនួនអ្នកទេសចរដោយការលើកកម្ពស់ការស្នាក់នៅ និងបទពិសោធន៍ផ្សេងទៀត ដូចជាទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌របស់ប្រទេសម៉ាឡេស៊ី។ យុទ្ធនាការនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានកំណត់គោលដៅភ្ញៀវទេសចរអន្តរជាតិចំនួន ៣៥,៦លាននាក់ ដែលអាចបង្កើត ប្រាក់ចំណូលសរុបរហូតដល់ ១៤៧,១ពាន់លានរីងហ្គីតនៅឆ្នាំ២០២៦ ដោយបង្ហាញថា ប្រទេសម៉ាឡេស៊ី ជាគោលដៅទេសចរណ៍ ដ៏រស់រវើក ។

នៅក្នុងពិធីធ្វេីបទបង្ហាញ នៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ ដែលធ្វេីឡេីងនៅមជ្ឈមណ្ឌលសន្និបាតអន្ដរជាតិចូហូ លោក HOHD AMIRUL RIZAL BIN ABDUL RAHIM ប្រធានលេខាធិការដ្ឋាននៃយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ បានលេីកឡេីងថា យុទ្ធនាការនេះ គឺធ្វេីយ៉ាងណាបង្កេីនការមកដល់របស់ភ្ញៀវទេសចរណ៍ ដោយបង្កេីនការផ្សព្វផ្សាយព័ត៌មានអំពីការពង្រីកចូលទស្សនាប្រទេសម៉ាឡេស៊ីរយៈពេលខ្លី។

នៅក្នុងនោះដែរ លោកក៏បានបញ្ជាក់ពីការពង្រីកការស្នាក់នៅ ដោយពង្រីកបទពិសោធន៍ទេសចរណ៍វប្បធម៌ និងទេសចរណ៍អេកូឡូស៊ី ដោយផ្ដល់សិទ្ធិដល់សហគមន៍ មូលដ្ឋាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំរុញដល់ការចំណាយ ដេីម្បីផ្សព្វផ្សាយពីបទពិសោធន៍ ទេសចរណ៍នៅម៉ាឡេស៊ី។

គួរបញ្ជាក់ថា យុទ្ធនាការ Visit Malaysia 2026 បានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ២០២៤ គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់ លើការបង្កើតតម្រូវការបង្កើន ការតភ្ជាប់ការធ្វេីដំណេីរ និងផ្តល់អាទិភាពដល់ទីផ្សារសំខាន់ៗ ដើម្បីបង្កើនភាពទាក់ទាញជាសកលរបស់ម៉ាឡេស៊ី ដេីម្បីក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរ។

យុទ្ធសាស្រ្ត Visit Malaysia 2026 នឹងរួមបញ្ចូលទាំងទីផ្សារដ៏ទូលំទូលាយ ដែលនឹងប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងប្រពៃណី ដោយផ្តោតលើទីផ្សារ ដែលមានឥទ្ធិពល និងការបង្កើតមាតិកា ដែលពាក់ព័ន្ធនឹងទេសចរណ៍ម៉ាឡេស៊ី នៅក្នុងនោះម៉ាឡេស៊ី ក៏បានយកចិត្ដួុក ដាក់ដល់ការបង្កេីតមាតិកាវីដេអូខ្លីៗ ដែលនឹងត្រូវបានផ្សព្វផ្សាយលេីបណ្ដាញសង្គមដ៏មានឥទ្ធិពលដូចជា facebook, Tiktok និងបណ្ដាញសង្គមពេញនិយមផ្សេងទៀត ។

លេីសពីនេះម៉ាឡេស៊ី ក៏មិនភ្លេចនូវភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ភ្នាក់ងារធ្វើដំណើរតាមអ៊ីនធឺណិត (OTAs) និងប្រតិបត្តិករព្រំដែនរបស់ប្រទេសជិតខាង ដែលជាផ្នែកមួយ នៃផែនការ ដើម្បីបង្កើនភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យកាន់តែទូលំទូលាយ នៃការរួមបញ្ចូលគ្នា រវាងសមាជិកអាស៊ានទាំងអស់ និងកំណើនសេដ្ឋកិច្ចរបស់តំបន់ ដោយដាក់ទីតាំងប្រទេសម៉ាឡេស៊ី ជាយុទ្ធសាស្រ្ត នៅក្នុងទីផ្សារទេសចរណ៍ពិភពលោក ដែលមានការប្រកួតប្រជែង ខណៈដែលប្រទេសមួយនេះ រៀបចំសម្រាប់ការហូរចូលនៃភ្ញៀវទេសចរណ៍អ ន្តរជាតិនៅឆ្នាំ២០២៦៕

ដោយ : ឈូក បូរ៉ា (រាយការណ៍ពីម៉ាឡេស៊ី)

To Top