ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកស្រីបានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ ។
កាអញ្ជើញមកនេះ តបតាមការអញ្ជើញរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងលោក ប៉ាសុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ីគ្រោងជួបប្រជុំទ្វារភាគីជាមួយ សម្តេច ឃួន សុដារី ចូលជួបសម្ដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ាបណ្ឌិត អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា និងអញ្ជើញទស្សនាព្រះបរមរាជវាំង និងសារមន្ទីរជាតិផងដែរ ៕