ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បន្ថែមឈ្មោះអ្នកកាសែតស៊ើបអង្កេត និងជាពលរដ្ឋអង់គ្លេស ទៅក្នុងបញ្ជីសម្លាប់

RT News

បរទេស៖ អតីតសហការីដ៏សំខាន់របស់អតីតមេបក្សប្រឆាំងរុស្ស៊ីឈ្មោះ Alexey Navalny ត្រូវបានដាក់ចូលក្នុងបញ្ជីនៅក្នុងមូលដ្ឋានទិន្នន័យ Mirotvorets (Peacemaker) ដែលភ្ជាប់ដោយរដ្ឋអ៊ុយក្រែនដ៏ល្បីល្បាញ (បញ្ជីសម្លាប់)។ លោកស្រី Maria Pevchikh ជាអ្នកកាសែតស៊ើបអង្កេត និងជាពលរដ្ឋអង់គ្លេស ត្រូវបានតាមចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ពីបទចោទប្រកាន់ទាក់ទងនឹងភាពជ្រុលនិយម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា មូលដ្ឋានទិន្នន័យចម្រូងចម្រាសដែលរាយបញ្ជីបុគ្គលដែលសន្មត់ថាបង្កការគំរាមកំហែងដល់សន្តិសុខជាតិអ៊ុយក្រែន។ Pevchikh អាយុ ៣៧ ឆ្នាំត្រូវបានចុះបញ្ជីនេះ ចំពោះការចោទប្រកាន់ថាបានជួយដល់សង្គ្រាមព័ត៌មានរបស់ទីក្រុងម៉ូស្គូ “ក្នុងគោលបំណងដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី” ។

ប្រវត្តិរូបរបស់នាងនៅលើគេហទំព័របានបង្ហាញថា សកម្មជនដែលបានទទួលតំណែងជាអ្នកដឹកនាំនៃមូលនិធិប្រឆាំងអំពើពុករលួយ (FBK) របស់ Navalny ក្នុងខែមីនា ឆ្នាំ ២០២៣ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅនៅថ្ងៃទី១២ ខែមករា។

Pevchikh ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុង “ការឈ្លានពានមនុស្សធម៌ប្រឆាំងនឹងអ៊ុយក្រែន” និង “រៀបចំព័ត៌មានសំខាន់ៗជាសាធារណៈ” តាមការចង់បានរបស់ទីក្រុងម៉ូស្គូ។

វែបសាយឈ្មោះ Mirotvorets ភ្ជាប់ទៅកម្មវិធី YouTube ដែលភ្ជាប់ជាមួយ FBK ដែលបានចាក់ផ្សាយនៅចុងខែធ្នូ ដែលក្នុងនោះ Pevchikh បានស្នើឱ្យដកទណ្ឌកម្មប្រឆាំងរុស្ស៊ីដោយផ្នែកជាថ្នូរនឹងការដោះលែង “អ្នកទោសនយោបាយ” ដោយទីក្រុងម៉ូស្គូ៕

ប្រែសម្រួលៈ ណៃ តុលា

To Top