ព័ត៌មានជាតិ

លោក លី រតនរស្មី ត្រូវបានដកតំណែង ចេញពីទីប្រឹក្សា សម្តេចតេជោ

ភ្នំពេញ ៖ បុគ្គល លី រតនរស្មី ត្រូវបានដកតំណែងពីទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ មកម្លេះ ក្រោយត្រូវបានតែងតាំង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពោលទើបតែកាន់តំណែង តែជាង២ខែប៉ុណ្ណោះ ។

បើតាមសេចក្តីសម្រេច បញ្ចប់ភារកិច្ចមន្រ្តីគណបក្ស ចុះហត្ថលេខាដោយសម្តេចតេជោ កាលពីថ្ងៃ១៣ មីនា បានឲ្យដឹងថា មូលហេតុនៃការបញ្ចប់មុខតំណែងនេះ ដោយសារតែបុគ្គល លី រតនរស្មីនេះ បានប្រព្រឹត្តកំហុសឆ្គងដែលផ្ទុយ នឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស ។

សូមបញ្ជាក់ថា បុគ្គល លី រតនរស្មីនេះ ត្រូវបានតុលាការថៃ ចេញដីការចាប់ខ្លួន ពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃ៧ មករា ។ បុគ្គលរូបនេះ មុនតែងតាំងជាទីប្រឹក្សា រាជរដ្ឋាភិបាល គឺជាមនុស្សជំនិតរបស់លោកសម រង្ស៊ីដែលជាសកម្មជន របស់អតីតបក្សប្រឆាំងប្រចាំប្រទេសថៃ ៕

To Top