ព័ត៌មានអន្តរជាតិ

Update ៖ សរុបអ្នកនៅរស់រាន មានជីវិត២៤៦នាក់ ខណៈអ្នកស្លាប់កើនឡើង ដល់៧៨នាក់នៅទីតាំង អណ្តូងរ៉ែមាសខុសច្បាប់ នៅអាហ្វ្រិកខាងត្បូង

JOHANNESBURG៖ ប៉ូលិសបានឲ្យដឹងកាលពីយប់ថ្ងៃពុធថា អ្នកដែលនៅរស់រានមានជីវិតសរុបចំនួន២៤៦នាក់ និងមានសាកសពចំនួន៧៨នាក់ ត្រូវបាននាំយកមកលើដីវិញក្នុងរយៈពេល២ថ្ងៃនៃប្រតិបត្តិការជួយសង្គ្រោះនៅឯអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយនៅអាហ្វ្រិកខាងត្បូង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅវេលាម៉ោង៨យប់ថ្ងៃពុធបានដាក់ថា ក្រុមសេវាប៉ូលិសអាហ្រ្វិកខាងត្បូង ហៅកាត់ថា (SAPS) បានបញ្ជាក់ថា ក្រុមអ្នករុករករ៉ែខុសច្បាប់ចំនួន២៤៦នាក់ ត្រូវបានរកឃើញ នៅរស់រានមានជីវិតពីក្រោមដី ហើយត្រូវបាននាំខ្លួនមកចាប់ តាំងពីប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅឯអណ្តូងរ៉ែ Stilfontein ក្នុងខេត្តភាគពាយព្យ ។ ចំនួនសាកសពដែលត្រូវបានគេរកឃើញមានចំនួន៧៨នាក់ ដូចទិន្នន័យដែលបានចេញផ្សាយកាលពីម៉ោង៤រសៀល ។

លោកស្រី លោក Athlenda Mathe អ្នកនាំពាក្យរបស់ SAPS បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “យើងមិនអាចបញ្ជាក់ឱ្យប្រាកដថា ប្រតិបត្តិការនេះត្រូវបានលុបចោលនៅដំណាក់កាលនេះនោះទេ” ។

លោកស្រីបានធ្វើការកត់សម្គាល់យ៉ាងដូច្នេះនេះថា បន្ទាប់ពីអ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះបានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា មិនមានអ្នករស់រានមានជីវិត ឬសាកសពនៅក្រោមដីទៀតឡើយ ។

លោកស្រី Mathe បានលើកឡើងថា ក្រុមសេវាជួយសង្គ្រោះអណ្តូងរ៉ែ ដែលទទួលបន្ទុក ប្រតិបត្តិការនៅ Stilfontein នឹងបញ្ជូនទ្រុងមួយនៅក្រោមដី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ “ដើម្បីមើល ថាតើ អ្នកជីករ៉ែខុសច្បាប់ណាម្នាក់បានរស់ឡើងវិញ ជាមួយនឹងទ្រុង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top