ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង ដឹកនាំក្រុមការងារ ត្រួតពិនិត្យបច្ចេកទេស ការងារដំឡើងម៉ូទ័របូមទឹក ប្រព័ន្ធទូបញ្ជា និងការធ្វើតេស្តបូមសាកល្បង នៅស្ថានីយបូមទឹកសុវណ្ណភូមិ

ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ បច្ចេកទេស សហការជាមួយក្រុមការងារវៀតណាម ចុះត្រួតពិនិត្យបច្ចេកទេស ការងារ ដំឡើងម៉ូទ័របូមទឹក ប្រព័ន្ធទូបញ្ជា និងការធ្វើតេស្តបូមសាកល្បង នៅស្ថានីយបូមទឹកសុវណ្ណភូមិ (អាងស្តុកទឹកទី១) ដើម្បីធានានូវគុណភាពឱ្យត្រឹមត្រូវ ទៅតាមស្តង់ដារបទដ្ឋានកំណត់ និងដំណើរការបូមទឹកប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

To Top