ព័ត៌មានអន្តរជាតិ

អត្រាអ្នកគ្មានការងារ ធ្វើនៅក្នុងប្រទេសអូស្ត្រាលី កើនឡើង៤ភាគរយ

Xinhua

CANBERRA ៖ អត្រាគ្មានការងារធ្វើនៅក្នុងប្រទេស អូស្ត្រាលី បានកើនឡើងបន្តិចនៅក្នុងខែធ្នូ គឺបានកើនដល់៤ភាគរយ ដោយពីមុន៣,៩ភាគរយ នៅក្នុងខែវិច្ឆិកា ដោយសារការចូលរួមប្រើកម្លាំងពលកម្ម ឈានដល់កម្រិតខ្ពស់បំផុត ។

យោងតាមទិន្នន័យកម្លាំងពលកម្មផ្លូវការ ដែលចេញផ្សាយដោយការិយាល័យ ស្ថិតិអូស្ត្រាលី ហៅកាត់ថា(ABS) នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនសរុបនៃពលរដ្ឋអូស្ត្រាលីដែលមានការងារធ្វើ បានកើនឡើងចំនួន ៥៦.៣០០នាក់នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ប៉ុន្តែចំនួនអ្នកគ្មានការងារធ្វើ មានន័យថា អ្នកដែលមិនមានការងារធ្វើ និងសកម្ម និងអ្នកស្វែងរកការងារ បានកើនឡើង ១០.៣០០នាក់នៅក្នុងអំឡុងពេលដូចគ្នា ។

អត្រាចូលរួមដែលវាស់វែង សមាមាត្រ នៃចំនួនប្រជាជនដែលមានអាយុធ្វើការដែលមានការងារធ្វើ ឬកំពុងស្វែងរកការងារយ៉ាង សកម្មបានកើនឡើងពី៦៦,៩ភាគរយ នៅក្នុងខែវិច្ឆិកា ដល់កម្រិតខ្ពស់បំផុត ៦៧,១ភាគរយនៅក្នុងខែធ្នូ ។

លោក Bjorn Jarvis ប្រធានការិយាល័យស្ថិតិ បម្រើការងារនៅ ABS បានលើកឡើងថា “នេះគឺជាពិន្ទុភាគរយ០,៥ខ្ពស់ជាងឆ្នាំមុន ហើយ១,៦ភាគរយខ្ពស់ ជាងខែមីនាឆ្នាំ២០២០” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top