ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នឹងបិទការធ្វើចរាចរណ៍ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំ ទិវាសរសេរ តាមអានលើកទី២ «សំណេរអង្គរ» ក្នុងគោលបំណង ចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។
តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី១៧ មករានេះ អាជ្ញាធរជាតិអប្សរា ក៏បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ៕