សេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍តុលាការកូរ៉េខាងត្បូង បានច្រានចោលសំណើសុំឲ្យមានការ ដោះលែងលោកប្រធានាធិបតី Yoon Suk-yeol ដែលបានចាប់ខ្លួន ។
តុលាការមជ្ឈិមក្រុងសេអ៊ូល បានពិនិត្យមើលភាពស្របច្បាប់ នៃការចាប់ខ្លួនលោក Yoon តាមសំណើរបស់មេធាវីការពារក្តីរបស់គាត់ ដោយបដិសេធមិនទទួលយក ព្រោះវាគ្មានហេតុផលដើម្បីអំពាវនាវ ឱ្យមានការត្រួតពិនិត្យទៅលើផ្នែកច្បាប់ ។
ទីប្រឹក្សារបស់លោក Yoon បានអះអាងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា (CIO) មិនមានយុត្តាធិការលើករណីរបស់លោក Yoon ខណៈដីកាចាប់ខ្លួនគួរតែត្រូវបានចេញ ដោយតុលាការមជ្ឈិមក្រុងសេអ៊ូល មិនមែនដោយតុលាការក្រុងសេអ៊ូលខាងលិចនោះទេ ។
លោក Yoon មិនបានបង្ហាញខ្លួននៅក្នុងសវនា ការបិទទ្វារសម្រាប់បញ្ហាសន្តិសុខនោះទេ ប៉ុន្តែមេធាវីរបស់គាត់បានការពារជំនួសរូបគាត់ ។
នៅក្នុងអំឡុងពេលនៃ ការត្រួតពិនិត្យរបស់តុលាការ រយៈពេលនៃការចាប់ខ្លួន៤៨ម៉ោងរបស់លោក Yoon ត្រូវបានផ្អាកចាប់ពីម៉ោង ២និង០០នាទីរសៀលម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង៥និង០០នាទី ត្រូវនឹងម៉ោងសកល នៅគ្រាដែលអង្គភាពស៊ើបអង្កេតរួមបញ្ជូន ឯកសារពាក់ព័ន្ធទៅកាន់តុលាការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា