ព័ត៌មានអន្តរជាតិ

ព័ត៌មានស្ដីពីករណីឆ្លង ស្លាប់ និងព្យាបាល ជាសះស្បើយ នៃជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង រាយការណ៍ពីករណីឆ្លង វីរុសថ្មីចំនួន ២៥ ករណីទៀតសរុបចំនួន ១០.៥៣៧ ករណី ដោយបច្ចុប្បន្ននេះ កូរ៉េខាងត្បូង បានគ្រប់គ្រងការឆ្លងជំងឺមកត្រឹ មក្រោម ៥០នាក់ នេះបេីយោងាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ជាមួយនឹងការថយចុះ នៃចំនួនអ្នកឆ្លង ប្រទេសកូរ៉េខាងត្បូង បានព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយមានចំនួន រហូតដល់ ៧៤៤៧នាក់ ដែលជាចំនួនមួយខ្ពស់បំផុត ធៀបនឹងចំនួនអ្នកឆ្លងប្ចុប្បន្ន។

ក្រៅពីករណីឆ្លង និងព្យាបាលជាសះស្បើយប្រទេស ជឿនលឿនខ្លាំងនៅអាស៊ីមួយនេះ ក៏មានចំនួនអ្នកស្លាប់ដោយសារជំងឺ រាតត្បាតមួយនេះចំនួន ២១៧នាក់ ដោយមានករណីស្លាប់ថ្មីចំនួន ៣នាក់៕
ដោយ ឈូក បូរ៉ា

To Top