បរទេស ៖ នៅថ្ងៃអាទិត្យទី១២ ខែមេសានេះ មន្ត្រីសហរដ្ឋអាមេរិក បានប្រកាសថា ខែលការពារដែនអាកាសថ្មី សម្រាប់ការពារសុវត្ថិភាព ជូនកងម្លាំងអាមេរិក និងសម្ព័ន្ធនោះគឺ ត្រូវបានតម្លើង និងអនុញ្ញាតិឲ្យប្រើប្រាស់ ហើយនៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ ។
មន្ត្រីដដែលបាន បញ្ជាក់ទៀតថា កន្លងមកជារឿយៗ ក្រុមកងកម្លាំងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តផង ត្រូវបានវាយប្រហារ ដោយកងកម្លាំងជ្រុល និយមក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានការគាំទ្រ ពីក្រោយដោយរដ្ឋាភិបាល តេហរ៉ង់ ជាពិសេសនៅប៉ុន្មាន ខែចុងក្រោយនេះ។
ជើងទម្រសម្រាប់បាញ់ មីស៊ីល ប្រភេទPatroit ជាច្រើនព្រមទាំងប្រព័ន្ធការពារចំងាយខ្លី ចំនួន២ផ្សេងទៀតត្រូវបានដាក់ឲ្យដំណើរ ការជាផ្លូវការនៅក្នុងមូលដ្ឋាន ទ័ពអាមេរិកal Asad ដែលជាកន្លែងអ៊ីរ៉ង់ បានវាយប្រហារតាមអាកាស ដោយមីស៊ីលកាលពីខែមករាកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី