ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌដូនពេញ, លោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញទៅសាកសួរសុខទុក្ខ លោក ហែម អាន ប្រធានក្រុមប្រឹក្សា ខណ្ឌដូនពេញ ដែលកំពុង សំរាកព្យាបាលជម្ងឺ នៅគេហដ្ឋានរបស់គាត់ផ្ទាល់ ព្រមទាំងបានជួយឧបត្ថម្ភនូវផ្លែឈើ ១កន្រ្តក់ និងថវិកាមួយ ចំនួនផងដែរ។
ជាមួយគ្នានោះដែរ លោក សូ ម៉ារ៉ា ក៏បានបួងសួងដល់វត្ថុសក្ត័សិទ្ធក្នុងលោក សូមជួយប្រោសព្រំ និងបីបាច់ថែរក្សា អោយគាត់ បានជាសះស្បើយក្នុងពេលឆាប់ៗនេះ ៕