សេអ៊ូល៖ លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់សេត វិមានឡើងវិញនៅថ្ងៃចន្ទនេះ បានលើកឡើង ពីការអះអាងមិនច្បាស់លាស់ អំពីការក្លែងបន្លំអ្នកបោះឆ្នោត នៅគ្រាដែលគាត់ចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។
នាពេលឥឡូវនេះ អ្នកគាំទ្រ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងប្រឈមមុខនឹងភាពស្រដៀងគ្នារវាងការចោទប្រកាន់របស់លោក ត្រាំ និងការអះអាងរបស់លោក Yoon អំពីការក្លែងបន្លំការបោះឆ្នោតកាលពីខែមុន ។
លោកបានផ្តល់ហេតុផលនេះថា ជាហេតុផលមួយសម្រាប់ ការប្រកាសរយៈពេលខ្លីរបស់គាត់ អំពីច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ដែលបានធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ីធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ ។
គួរបញ្ជាក់ថា លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបង្អស់ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ហើយរហូតមកដល់ពេលនេះ បានបដិសេធមិនត្រូវបានគេសាកសួរឡើយ ។
ក្រុមអ្នកគាំទ្រ បានសម្រុកចូលអគារតុលាការ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឃុំខ្លួនប្រធានាធិបតីដែលត្រូវបានបង្កើនការវាយកម្ទេចបង្អួច និងបំផ្លាញសម្ភារៈការិយាល័យផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា