ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ធ្វើការដោះដូរអ្នកទោសគ្នាទៅវិញទៅមក

កាប៊ុល៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលប្រចាំការអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរអ្នកទោស ។

យោងតាមសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងខាងលើបានដាក់ថា “បន្ទាប់ពីការពិភាក្សាយ៉ាងច្បាស់លាស់ និងប្រកបដោយផលិតភាពរវាងរដ្ឋឥស្លាមអារ៉ាប់រួម អាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក អ្នកជាប់ឃុំអាហ្វហ្គានីស្ថាន ឈ្មោះ Khan Mohammad ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ និងត្រូវបានបញ្ជូនទៅប្រទេសរបស់ខ្លួន ជាថ្នូរនឹងពលរដ្ឋអាមេរិកាំង” ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា លោក Mohammad ត្រូវបានចាប់ខ្លួនអស់ជិត ២ទសវត្សរ៍មុននៅក្នុងខេត្ត Nangarhar ស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលគាត់កំពុងជាប់ពន្ធនាគារ អស់មួយជីវិតដែលបានទទួលការកាត់ក្តី ពីតុលាការសហរដ្ឋអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា។

រដ្ឋាភិបាលបានចាត់ទុកការដោះដូរនេះថា ជាការបង្ហាញនូវភាពវិជ្ជមាននៃ ការដោះស្រាយបញ្ហាប្រឈមតាមរយៈការសន្ទនា និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសជាមិត្តរបស់ខ្លួន គឺប្រទេសកាតា សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top