ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី៖ ជម្លោះនៅអ៊ុយក្រែន ត្រូវតែបញ្ចប់ភ្លាមនៅពេលនេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី ដែលទើបតែតែងតាំងលោក Marco Rubio បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump នឹងចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់អ៊ុយក្រែន ភ្លាមៗ ដើម្បីអាចបញ្ចប់ជម្លោះយោធាដ៏ធំមួយនេះ។

លោកRubio គឺជាសមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ដំបូងគេនៃរដ្ឋបាល Trump ថ្មីដែលត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភា កាលពីថ្ងៃចន្ទបន្ទាប់ពីការចូលកាន់តំណែង របស់លោក Donald Trump ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗនោះ Rubio បាននិយាយថា អ៊ុយក្រែននឹងក្លាយជា ការងារអាទិភាពនិងកំពូល សម្រាប់លោក Trump ហើយថាកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់នឹងចាប់ផ្តើមភ្លាមៗ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ សម្រាប់ការបញ្ចប់ជម្លោះជាមួយរុស្ស៊ីនោះទេ។

លោកRubio បាននិយាយទៀតថា ការងារមូលដ្ឋានមួយចំនួនត្រូវបានដាក់រួចហើយ ដោយបន្ថែមថាវានឹងជាដំណើរការ ដ៏ស្មុគស្មាញមួយដោយក្នុងនោះផងដែរទូរទស្សន៍ CNN បាន​ដក​ស្រង់​សម្ដី​គាត់​ថា​៖​ខ្ញុំ​មាន​ន័យ​ថា វា​ជា​ជម្លោះ​ដ៏​ស្មុគស្មាញ និង​បង្ហូរ​ឈាម ហើយ​វា​ត្រូវ​តែ​បញ្ចប់ភ្លាមៗ។

ក្នុងនោះផងដែរលោកRubio ក៏បានទទូចដែរថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវយល់ព្រមអ្វីមួយ ជាផ្នែកនៃកិច្ចព្រមព្រៀង ប៉ុន្តែគាត់មិនបានបញ្ជាក់លម្អិតអំពីអ្វីដែល សម្បទានទាំងនេះអាចជាអ្វីខ្លះនោះឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top