ភ្នំពេញ៖ អបអរសាទរឆ្នេរម៉ាហ្វីយ៉ារីស៊ត (𝐌𝐚𝐟𝐢𝐲𝐚 𝐑𝐞𝐬𝐨𝐫𝐭 𝐁𝐞𝐚𝐜𝐡) ដែលទទួលបានជ័យលាភី «ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់» ដែលផ្ដល់រង្វាន់ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ។
ក្នុងពិធីប្រកាស និងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ «កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ» និងការប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕