ព័ត៌មានអន្តរជាតិ

ណាតូអះអាងថា រុស្ស៊ីមានផែនការសម្លាប់ថៅកែ របស់ក្រុមហ៊ុនផលិតអាវុធយក្ស របស់សហភាពអឺរ៉ុប

RT News

បរទេស៖ មន្ត្រីអង្គការណាតូបានអះអាងថា រុស្ស៊ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុបំផ្លិចបំផ្លាញ និងផែនការធ្វើឃាតនៅទូទាំង ប្លុកអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប៉ុនប៉ងសម្លាប់ ប្រធានក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភាអឺរ៉ុប ស្តីពីសង្គ្រាមកូនកាត់កាលពីថ្ងៃអង្គារ ជំនួយការអគ្គលេខាធិការរង អង្គការណាតូសម្រាប់ការច្នៃប្រឌិត, ហាយប្រីដ និង Cyber លោក James Appathurai បានស្តីបន្ទោសទីក្រុងម៉ូស្គូចំពោះការវាយប្រហារ លើសមាជិកនៃប្លុកយោធាដែល ដឹកនាំដោយសហរដ្ឋអាមេរិក។

លោក Appathurai បានអះអាងដោយមិនផ្តល់ភស្តុតាងណាមួយថា “យើងបានឃើញឧប្បត្តិហេតុនៃការបំផ្លិចបំផ្លាញ ដែលកើតឡើងនៅទូទាំងប្រទេសរបស់ អង្គការណាតូក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលខ្ញុំមានន័យថា ឧប្បតិហេតុរថភ្លើងផ្លូវ ការដុតបំផ្លាញ ការវាយប្រហារលើទ្រព្យសម្បត្តិរបស់អ្នកនយោបាយ ការគ្រោងធ្វើឃាតមេដឹកនាំឧស្សាហកម្ម ដូចជាប្រធានក្រុមហ៊ុន Rheinmetall ជាសាធារណៈដែរ ប៉ុន្តែក៏មានគម្រោងការផ្សេងទៀតដែរ»។

ផែនការដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹង Armin Papperger ដែលជាប្រធានក្រុមហ៊ុនផលិតសព្វាវុធអាឡឺម៉ង់ គឺជាផែនការចាត់តាំងតែមួយគត់ ដែលត្រូវបានលើកឡើងដោយ Appathurai ៕

ប្រែសម្រួលៈ ណៃ តុលា

To Top