បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ២ខែទៀតប៉ុណ្ណោះហើយ ទីក្រុងគៀវនឹងបន្តថយចុះនៃប្រាក់សម្រាប់ប្រើប្រាស់ និងគ្រាប់រំសេវ ដែលវាអាស្រ័យទៅលើការបន្តការប្រយុទ្ធនៅពេលបច្ចុប្បន្ន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន Pavel Zarubin កាលពីថ្ងៃអង្គារ លោក Putin ត្រូវបានសួរអំពីលទ្ធភាពនៃការចរចាបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លោកPutinបានប្រាប់លោក Zarubin បន្ថែមទៀតថា៖ ពួកគេមិនអាចមានបានទេបើគ្មានអ្នកឧបត្ថម្ភពីលោកខាងលិចហើយ ពួកគេនឹងមិនមានរយៈពេលមួយខែទេ ប្រសិនបើលុយ និងគ្រាប់រំសេវអស់ពីក្នុងស្តុក។
លោកបញ្ជាក់ទៀតថា៖អ្វីៗអាចចប់ក្នុងរយៈពេលមួយខែកន្លះទៅពីរខែប៉ុណ្នោះ ហើយប្រធានាធិបតីរុស្ស៊ីរូបនេះបានបន្តថា អ៊ុយក្រែនពិតជាគ្មានអធិបតេយ្យភាពនោះទេនៅក្នុងតំណាក់កាលនេះ។
យោងតាមលោក Putin បានឲ្យដឹងទៀតថាប្រសិនបើអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវពិតជាចង់បានសន្តិភាព នេះជាការងាយស្រួលណាស់ក្នុងការធ្វើដោយបន្ថែមថាទីក្រុងមូស្គូ បានបញ្ចេញលក្ខខណ្ឌរបស់ខ្លួនយ៉ាងច្បាស់រួចទៅហើយដើម្បីកិច្ចការងារនេះ៕
ប្រែសម្រួល៖ ស៊ុនលី