ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយ តាមនីតិវីធីច្បាប់ ចំពោះ សមាគមទេវ សក្ខី ភគវន្ត

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេល ក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយ ដំណាក់កាលបឋមរួចមក ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធម្មការ។

លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញពី តំណាងក្រសួងមហាផ្ទៃ, តំណាង ក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

ជាលទ្ធផលអង្គប្រជុំបានសម្រេច ដូចជា ៖

១- លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោស ជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថ ក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។

២- យល់ព្រមលុបវីដេអូ ដែលបានផ្សព្វផ្សាយ ដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។

៣- ក្រសួងមហាផ្ទៃនឹងពិនិត្យមើល នូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម៕

To Top