ព័ត៌មានអន្តរជាតិ

លោក ត្រាំ គ្រោងប្រើសិទ្ធិ ដើម្បីបើកប្រទេសឡើងវិញ ខណៈអ្នកស្លាប់ ដោយសារជំងឺកូវីដ នៅអាមេរិក មាន២៣.៥២៩ នាក់

BBC ៖ ប្រធានាធិបតីដូណាល់ត្រាំ បានអះអាងនូវ សិទ្ធិអំណាច “ពេញលេញ” ដើម្បីដកបម្រាមបិទប្រទេស ដោយលោកគ្រោង នឹងបើកប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋ អាចដំណើរការជីវភាពជាធម្មតា ប៉ុន្តែគម្រោងនេះផ្ទុយពីសិទ្ធិ របស់អភិបាលរដ្ឋ និងអ្នកសិក្សា រដ្ឋធម្មនុញ្ញផ្សេងទៀត និងក្នុងពេល ដែលសហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២៣.៥២៩ នាក់ និងមានអ្នកឆ្លងជំងឺនេះជិត ៧០ម៉ឺននាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានប្រយុទ្ធប្រឆាំងជំងឺ ដែលក្នុងនោះលោកបានមាន ជម្លោះជាមួយអ្នកយកព័ត៌មានផងដែរ ។

រដ្ឋចំនួនប្រាំបួន នៅឆ្នេរខាងកើត និងខាងលិច សហរដ្ឋអាមេរិក គ្រោងនឹងដកបម្រាម នៃការរឹតបន្តឹងពីការបញ្ជាឱ្យប្រជាជនស្នាក់ក្នុងផ្ទះចេញ ប៉ុន្តែ រដ្ឋធម្មនុញ្ញអាមេរិក បានបញ្ជាក់ថា រដ្ឋនានារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

អ្នកជំនាញផ្នែកច្បាប់និយាយថា នេះមានន័យថាវាជាការទទួលខុសត្រូវ របស់អភិបាលរដ្ឋក្នុងការសម្រេចថា តើនៅពេលណាការរឹតត្បិតទាក់ទង នឹងមេរោគនេះត្រូវបានដកចេញ។

មកដល់ពេលនេះ សហរដ្ឋអាមេរិក បានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ចំនួន ៦៨២.៦១៩ ករណី ខ្ពស់ជាងប្រទេសអេស្ប៉ាញ ៤ ដង ដែលជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេបន្ទាប់ ។ អាមេរិកក៏មានអ្នកស្លាប់ ចំនួន ២៣.៥២៩ នាក់ពីរោគរាតត្បាតនេះ ដែលនៅតែខ្ពស់ជាងប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតទី ២ ក្នុងពិភពលោកដោយមេរោគនេះ ។

លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាសមាជិក សភាមកពីគណបក្ស សាធារណរដ្ឋបានប្រាប់ការធ្វើសន្និសិទ វីរុសប្រចាំថ្ងៃរបស់សេតវិមាន កាលពីថ្ងៃច័ន្ទថា រដ្ឋបាលរបស់លោកកំពុងបញ្ចប់ផែនការ ដើម្បីបើកដំណើរការសេដ្ឋកិច្ច អាមេរិកឡើងវិញ ដែលត្រូវបានបិទ ដើម្បីបន្ថយការរីករាលដាលនៃវីរុសនេះ។

ប៉ុន្តែនៅពេលដែល អ្នកសារព័ត៌មានសួរថា តើគាត់មានសិទ្ធិអំណាចអ្វី ក្នុងការបញ្ជាពីការស្នាក់នៅក្នុងផ្ទះ ដែលត្រូវបានកំណត់ដោយរដ្ឋមូលដ្ឋាននោះ លោក Trump បាននិយាយថា “ នៅពេលនរណាម្នាក់ ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ គឺប្រភពសិទ្ធិអំណាច ត្រូវមានទាំងអស់។

ប្រែសម្រួលៈ ណៃ តុលា

To Top