ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ មានរហូតដល់២៥នាក់ ខណៈអ្នករងរបួសកើនដល់១៦០នាក់ ក្រោយពីអ៊ីស្រាអ៊ែល វាយប្រហារទៅលើតំបន់ ភាគខាងត្បូង នៃប្រទេសលីបង់

xinhua

បេរូត៖ កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររយៈពេល៣ថ្ងៃរបស់អ៊ីស្រាអ៊ែល នៅតំបន់ភាគខាងត្បូង នៃប្រទេសលីបង់ បានកើនឡើងដល់ ២៥នាក់ និង១៦០នាក់ផ្សេងទៀត បានរងរបួស ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយមជ្ឈមណ្ឌលប្រតិបត្តិការ បន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ក្រសួងបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលការវាយប្រហារ របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃចន្ទ ។

អ្នករងរបួសត្រូវបានរីករាល ដាលពាសពេញភូមិចំនួន៥ នៅក្នុងផ្នែកភាគខាងកើត នៃភាគខាងត្បូងប្រទេសលីបង់ រួមមាន៖ Adaisseh, Bani Hayyan, Burj Al-Muluk, Houla និង Kafr Kila ។

គិតចាប់តាំងពីព្រឹកថ្ងៃអាទិត្យមក អ្នកស្រុកលីបង់រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅជាយក្រុងនៃភូមិព្រំដែនរបស់ពួកគេ ដោយដើរឆ្ពោះទៅលំនៅដ្ឋាន របស់ពួកគេដោយរថយន្ត និងដោយថ្មើរជើង ដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពលីបង់ និងរបាំងដែលដាក់ដោយអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top