បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មីលោក Donald Trump សម្រាប់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល បានរកឃើញរួចហើយនូវការចំណាយខ្ជះខ្ជាយ ដែលក្នុងនោះមានដូចជាដល់ទៅ ៥០លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ទិញស្រោមអនាម័យ សម្រាប់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា។
តួលេខនេះត្រូវបានប្រកាសដោយ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌ មានដំបូងរបស់នាងកាលពីថ្ងៃម្សិលមិញ។
រំលឹកដែរដែរលោក Trump បានបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE ជាអង្គភាពបណ្តោះអាសន្ននិងភ្លាមៗ ដែលបានចាប់ផ្តើមដំណើរការកងារបន្ទាប់ពីលោក Trump បានស្បថកាលពីសប្តាហ៍ មុនហើយវានឹងត្រូវបានដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យា និងអ្នកគាំទ្រ Trump ដ៏សំខាន់គឺ លោកElon Musk ។
DOGE និងការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានរកឃើញថាលុយប្រហែលជា៥០ លានដុល្លារអ្នកជាប់ពន្ធដែល បានចេញទៅក្រៅប្រទេសដើម្បីផ្តល់ មូលនិធិទិញស្រោមអនាម័យនៅតំបន់ហ្គាហ្សា។
លោក Leavitt បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារដោយចោទប្រកាន់ រដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden ថាគឺជារដ្ឋាភិបាលដែលមានការខ្ជះខ្ជាយ ក្នុងការចាយវាយលុយពីអ្នកជាប់ពន្ធទាំងអស់របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ស៊ុន លី