ព័ត៌មានអន្តរជាតិ

Update : សាកសពចំនួន ១៩ នាក់ត្រូវបានរកឃើញពីកន្លែងកើតហេតុ នៃឧប្បត្តិហេតុយន្តហោះបុកគ្នា នៅវ៉ាស៊ីនតោនឌីស៊ី

Afp

បរទេស៖ ប្រភពប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា សាកសពជាច្រើននាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះនៅវ៉ាស៊ីនតោនឌីស៊ី។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដំណើរការដោយ PSA បានបុកជាមួយឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ខណៈដែលយន្តហោះកំពុងខិតជិតអាកាសយានដ្ឋានជាតិ Reagan Washington ។

យោងតាមសារព័ត៌មាន The Guadian ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា NBC Washington ដោយដកស្រង់ប្រភពពីរដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបានរាយការណ៍ថា “ក្រុមរុករកនិងជួយសង្គ្រោះបានរកឃើញសាកសពមនុស្សដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ” ចំណែកសារព័ត៌មាន BBC បានផ្តល់ឱ្យចំនួនសាកសពដែលបានរកឃើញថា ១៩នាក់ ។

យន្តហោះនេះដឹកអ្នកដំណើរ ចំនួន ៦០នាក់ និងសមាជិកនាវិក ៤នាក់ទៀត ខណៈដែលឧទ្ធម្ភាគចក្រ Black Hawk យោធាមានមនុស្ស ៣ នាក់នៅលើនោះ។

ក្រុមជិះស្គីលើទឹកកករបស់សហរដ្ឋអាមេរិក (U.S. Figure Skating) បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីសមាជិកជាច្រើននៃក្រុម រួមទាំងអត្តពលិក និងគ្រូបង្វឹកបានជិះនៅលើយន្តហោះនោះ។

U.S. Figure Skating បាននិយាយថា ក្នុងចំណោមអ្នកដំណើរដែលជិះលើយន្តហោះរបស់ American Airlines គឺមាន អត្តពលិកជិះស្គី គ្រូបង្វឹក និងសមាជិកគ្រួសារដែលបានទៅជំរុំអភិវឌ្ឍន៍នៅ Wichita ៕

ប្រែសម្រួលៈ ណៃ តុលា

To Top