ភ្នំពេញ ៖ កម្ពុជានឹងមានភ្លៀងធ្លាក់ តិចទៅច្រើន រាយប៉ាយនៅតំបន់មួយចំនួន រួមទាំងមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ ដល់២១ខែមេសា ។ នេះមើលតាមក្រសួងធនធានទឹក និងឧតុនិយម ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាព ធាតុអាកាស ចាប់ថ្ងៃទី១៥ដល់២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុ ជាបន្តបន្ទាប់សង្កេតឃើញថាជ្រលងសម្ពាធខ្ពស់រំកិលអូសបន្លាយ មកលើខ្ពស់រាបឦសាន ខណៈជ្រលងសម្ពាធទាប បន្តគ្រប់ដណ្តប់មកលើ តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឱ្យធាតុអាកាស មានលក្ខណៈដូចជា ៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤ដល់២៧ អង្សាសេនៅថ្ងៃទី ១៥ ដល់ ១៨ ខែមេសា សីតុណ្ហភាព អតិបរមាមាន ៣២ដល់ ៣៦ អង្សាសេ ។ និងចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែមេសា សីតុណ្ហភាពអតិបរមា មានពី៣៤ដល់៣៨អង្សាសេ។ ចាប់ពីថ្ងៃទី ១៥ដល់ ១៨ ខែមេសាមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ។
ចំណែកឯបណ្តាខេត្តនៅតំបន់ខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បរមាពី២៣ដល់២៥អង្សាសេ និង សីតុណ្ហភាពអតុបរមាមានពី៣២ដល់៣៥អង្សាសេ ។ ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម។
ក្រសួងក៏បានក៏បានឲ្យដឹងថា ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានដីតុណ្ហភាពអប្បរមាពី២៥ដល់២៧អង្សាសេ និងសីតុណ្ហភាពអតិប្បរមាពី៣២ដល់៣៤អង្សាសេ ។ចាប់ពីថ្ងៃទី១៥ដល់១៧ខែមេសាផ្នែកមួយចំនួននឹអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន នឹងបន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយ។
ជាមួយគ្នានោះដែរក្រសួង ក៏បានសូមអំពាវនាវ ដល់សាធារណជន មានការប្រុងប្រយ័ត្ន ចំពោះបាតតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានពិសេស នោះនៅផ្នែកខ្លះនៃតំបន់វាល ទំនាបកណ្តាល នឹងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី១៥ដល់១៧ ខែមេសា៕